កិច្ចប្រជុំផ្សព្វផ្សាយបន្ត អនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពី "ការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ" និងប្រកាសលេខ ០៦២ សហវ.ប្រក.អថ ស្ដីពី "សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អភិបាលថវិកា
កំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបន្ត អនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពី "ការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ" និងប្រកាសលេខ ០៦២ សហវ.ប្រក.អថ ស្ដីពី "សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អភិបាលថវិកា" ក្រោមអធីបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ មន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរអង្គភាពជុំវិញខេត្ត។
ព័ត៌មានទាក់ទង